ថ្ងៃព្រហស្បត្តិ៍ និងសុក្រ ១០ រោច និង ១១រោច ខែអស្សុជ ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ និង ២១ ខែតុលា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការ iDE-Csmart បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តកសិកម្មល្អកម្ពុជា នៅសាលប្រជុំធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បន្ទាយមានជ័យ ,លោក ខុង សុភ័ណ នាយកអង្គការ CADF-iDEកម្ពុជា និង លោក ឆែម ប៊ុនថៃ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ៣៣ នាក់ (ស្រី ៩ ) ដែលមកពី អង្គការ iDE និង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ។ សិក្ខាសាលានេះ មានគោលបំណង ផ្តល់ចំណេះដឹង ស្តីពី ការអនុវត្តកសិកម្មល្អ, នីតិវិធី គោលការណ៍ និងតម្រូវការ ក្នុងការទទួលបានវិញ្ញាបនបត្រ បញ្ជាក់ ។ ដំណើការ និងលទ្ធផល៖មានការសិក្សាពីទ្រឹស្តី ខ្សែច្រវាក់ផលិតកម្មបន្លែ,ស្ថានភាពការអនុវត្តកសិកម្មល្អនៅក្នុងតំបន់និងពិភពលោក, សុវត្ថិភាពចំណីអាហារ និងគោលការណ៍តម្រូវការការអនុវត្តកសិកម្មល្អ, ប្រកាសស្ដីអំពី GAP ក្នុងប្រទេសកម្ពុជា, គោលការណ៍គ្រឹះ GAP និតិវិធីដើម្បីស្នើរសុំចុះបញ្ជី GAP, លក្ខខណ្ឌតម្រូវ និងភូតគាមអនាម័យក្នុងការនាំចេញបន្លែផ្លែឈើស្រស់ទៅកាន់ប្រទេសចិន, ការធ្វើសវនកម្មGAP និងការកត់ត្រាសៀវភៅកត់ត្រាGAP និងការទស្សនៈកិច្ចសិក្សានៅចម្ការ, សាកល្បងវាយតម្លៃចម្ការ, បូកសរុប វាយតម្លៃវគ្គ និងផែនការសកម្មភាពបន្ត។