យុទ្ធនាការចាក់ថ្នាំការពារជំងឺអុតក្តាមសត្វគោក្របី របស់ប្រជាកសិករមកពី ០៣ភូមិ គឺភូមិគោកត្រាច, គោកពង្រ និងភូមិរពាក់ ឃុំ ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ២២ តុលា ២០២២
1,172

ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលស្រុកព្រះនេត្រព្រះ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំឈ្នួរមានជ័យ ភ្នាក់ងារសុខភាពសត្វភូមិ ប្រជាការពារ បានរៀបចំកម្មវិធីយុទ្ធនាការចាក់ថ្នាំការពារជំងឺអុតក្តាមសត្វគោក្របី របស់ប្រជាកសិករមកពី ០៣ភូមិ គឺភូមិគោកត្រាច, គោកពង្រ និងភូមិរពាក់ ដែលគោសរុបមានចំនួន ១ ៥០៧ក្បាល និងក្របី ១៣៥ក្បាល ក្នុងនោះ មន្រ្តីជំនាញចាក់បានគោសរុប ១ ៣៩៥ក្បាល និងក្របី ១០១ក្បាល ដែលមានប្រជាកសិករជាម្ចាស់សត្វចូលរួមសរុប ១៣០នាក់ (ស្រ្តី ៤៧នាក់) ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, ឯកឧត្តម ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ហែម សារិន អភិបាលរងស្រុកផងដែរ  ដែលទីតាំងប្រារព្ធកម្មវិធី ស្ថិតក្នុងដីវាលភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។  បន្ទាប់ពីកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមបញ្ចប់ ឯកឧត្តមប្រតិភូ និងមន្រ្តីអមដំណើរ បានបន្តចុះពិនិត្យភូមិគោលដៅដែលធ្លាប់ទឹកជន់លិចក្នុងភូមិសាស្រ្តឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ដែលមាន ០៥ភូមិ ឃើញថា ទឹកស្រកចុះអស់ហើយ ដោយឡែកសត្វគោក្របី ក៏ម្ចាស់យកទៅដាក់នៅក្រោលរៀងខ្លួនផងដែរ ។  

 

ចំនួនអ្នកចូលទស្សនា
Flag Counter