ក្រុមការងារ នៃអនុកម្មវិធី ASPIRE នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ដែលមានលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធីASPIREខេត្ត រួមជាមួយលោក អៀង ថងអ៊ុន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និង ផលិតភាពកសិកម្ម បានសម្របសម្រួលក្រុមការងាអគ្គនាយកដ្ឋានកសិកម្ម ដែលមានលោក មាន ចេតនា ប្រធាន ការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថភាព ផលិតផលកសិកម្ម និងក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការ នៃការអនុវត្តកសិកម្មល្អ CamGAP របស់កសិករឈ្មោះ ទឹង សារ៉ាយ ដែលមានទីតាំងក្នុង ក្រុងសិរីសោភ័ណសង្កាត់ម្កាក់ ភូមិម្កាក់ និងកសិករឈ្មោះ នៀវ ប៊ុនថន ដែលមានទីតាំងនៅ ស្រុកថ្មពួក ឃុំបន្ទាយឆ្មារ ភូមិបន្ទាយឆ្មារខាងជើង ។ ក្នុងឱកាសនោះក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការណែនាំដល់កសិករម្ចាស់ចំការនៅចំនុចខ្វះខាតមួយចំនួនដែលក្រុមការងារបានរកឃើញ ដូចជាការកត់ត្រា ការធ្វើអនាម័យចំការ និងវិធីសាស្ត្រក្នុងការហាត់បន្ថយហានិភ័យផ្សេងៗ ក្នុងន័យដើម្បីអោយកសិករអាយទទួលបានវិញ្ញាបនបត្រ CamGAP ។ គួរបញ្ជាក់ផងដែរ កសិករឈ្មោះ ទីង សារ៉ាយ ភេទស្រី មានផ្ទៃដីសម្រាប់ដំណាំបន្លែ ចំនួន ៤៨០ ម៉ែត្រការ៉េ កំពុងដាំម្ទេសហាវៃ និង សណ្តែកកួរ (កំពុងប្រមូលផល) និង កសិករ នៀវ ប៊ុនថន ភេទប្រុស មានផ្ទៃដីសរុបចំនួន ២ ០០០ ម៉ែត្រការ៉េ (មានផ្ទះសំណាញ់ ១) កំពុងដាំត្រសក់ផ្អែម និង ត្រសក់ចំណារ ដែលនឹងប្រមូលផលនៅ រយះពេល ១៥ ថ្ងៃទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម