ការចុះពិនិត្យ និងតាមដានការអនុវត្តកិច្ចសន្យា ទិញ-លក់ផលិតផលកសិកម្ម ក្នុងបណ្តុំអាជីវកម្ម និង កង្កែប នៅស្រុកអូរជ្រៅ របស់មន្ត្រី អនុកម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២២
1,160

ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល  ចត្វាស័ក  ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស្រី ជូ  ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោក យ៉េង យ៉ិញ ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ប្រចាំស្រុកអូរជ្រៅ បានចុះតាមដានការអនុវត្តកិច្ចសន្យាទិញលក់ផលិតផលកសិកម្មក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងបណ្ដុំអាជីវកម្មកង្កែប នៅស្រុកអូរជ្រៅ ទទួលបានលទ្ធផលដូចខាងក្រោម៖ 
+បណ្ដុំអាជីវកម្មចិញ្ចឹមមាន់កូបរីកចំរើន មានសមាជិក៥២នាក់ នៅភូមិវាំងមួង ឃុំកូប
   -មាន់លក់ចេញប្រចាំខែតុលាសរុប ៣៥៧គ.ក លើផ្ទៃដី ៦០ម៉ែត្រការ៉េ ចេញពី២៥គ្រួសារ
   -មាន់លក់ក្នុងកិច្ចសន្យាសរុប ៧៥០ គ.ក -តម្លៃ ១៤០០០៛ /គ.ក
   -មាន់លក់ប្រចាំថ្ងៃជាមធ្យម ៥០គ.ក 
   -ទិន្នផលប៉ាន់ស្មានសម្រាប់ខែបន្ទាប់ ៧២០ គ.ក
+បណ្តុំអាជីវកម្មចិញ្ចឹមកង្កែបក្នុងតង់ មានសមាជិក៥៨គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ
 -កង្កែបលក់ចេញប្រចាំខែតុលាសរុប ២០០គ.ក លើផ្ទៃដី ៥០ម៉ែត្រការ៉េ ចេញពី០៧គ្រួសារ
   -កង្កែបលក់ក្នុងកិច្ចសន្យាសរុប ២០០ គ.ក -តម្លៃ ៦,០០០៛ /គ.ក
   -កង្កែបលក់ប្រចាំថ្ងៃជាមធ្យម ២០គ.ក 
   -ទិន្នផលប៉ាន់ស្មានសម្រាប់ខែបន្ទាប់ ២៥០ គ.ក 
សូមបញ្ជាក់ថា បច្ចុប្បន្នសមាជិកទាំង០៧នាក់ មានមេពូជ កង្កែបសរុបចំនួន២៨តង់ ស្មើនិង១,៤០០គូ ដែលត្រៀមភ្ញាស់កូន នូវរដូវកាលខាងមុខនេះផងដែរ។ ទោះយ៉ាងនេះក្តីក៏ការចិញ្ចឹមរបស់សមាជិកបណ្តុំកង្កែបមានបញ្ហាប្រឈម មួយចំនួន ដូចជាកង្កែបមានជម្ងឺដំបៅ ដែលធ្វើអោយតម្លៃកង្កែបមានតម្លៃមិនល្អ និងពិបាកក្នុងការលក់៕

ចំនួនអ្នកចូលទស្សនា
Flag Counter