លោកប្រធានមន្ទីរកសិកម្មខេត្ត បានចូលរួមជាអធិបតី ក្នុងពិធីចែកចែកសម្ភារ: ក្នុងគម្រោង CapFish Aquaculture ដល់កសិករចំនួន១០០គ្រួសារ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២២
1,182

កាលពីថ្ងៃ សុក្រ ១១ កើត​ ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រុមការងារ នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល សហការជាមួយ ខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានរៀបចំពិធីចែកសម្ភារ:សម្រាប់ចិញ្ចឹមត្រី ដល់កសិករចំនួន១០០គ្រួសារ នៅឃុំរហាល 
ស្រុកព្រះនេត្រព្រះ  ខេត្តបន្ទាយមានជ័យ    ក្រោមអធិបតីភាព លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ។ ថ្លែងក្នុងឱកាសនោះ បន្ទាប់ពីមានមតិសំណេះសំណាល​ ជាមួយអង្គពិធី​ រួចមក​ លោកប្រធានមន្ទីរ បានជម្រាបជូនអង្គពិធីពីការរីកចំរើន នៃអនុវិស័យវារីវប្បកម្ម ក្នុងខេត្ត និងបានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ ដែលមាន EU និង អង្គការ FAO ដែលបានផ្តល់ ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ និងបានផ្តាំផ្ញើដល់ បងប្អូនជាប្រជាកសិករទាំងអស់ ឲ្យយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមត្រី ដើម្បីរកប្រាក់ចំណូល បន្ថែមទៀត សម្រាប់គ្រួសារ ។ សម្ភារៈដែលបានចែកជូនក្នុងមួយគ្រួសារមាន : តង់ប្លាស្ទិកចំនួន ០២,ចំណី ចំនួន ០៧ការ៉ុង ទុយោជ័រ ចំនួន ០២ដើម វ៉ាន ចំនួន ០២ ​និងកែង ចំនួន ០២ ។ ប្រជាកសិករដែលទទួលបានសម្ភារៈទាំងនេះ មានសេចក្តីត្រេកអរ និងប្តេជ្ញា ថានឹងយកចិត្តទុកដាក់ និងខិតខំ ចិញ្ជឹមឲ្យទទួលបានជោគជ័យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter