ថ្ងៃព្រហស្បត្តិ៍ ២រោច ខែកត្តិក ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំសហការី សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក កន កុម្ភ: អនុប្រធាននាយកដ្ឋាន ចុះធ្វើការ ប្រមូលយកសំណាកជីគីមីកសិកម្ម នៅក្រុងប៉ោយប៉ែតដើម្បីត្រួតពិនិត្យគុណភាព ។ - ជាលទ្ធផល៖ ធ្វើការប្រមូលយកសំណាកបា ចំនួន 13សំណាក ស្មើនឹង 3ក្រុមហ៊ុន៖ 1.ក្រុមហ៊ុន ម៉ាលីសានគ្រុប បានចំនួន 3សំណាក៖ + ជីលេខ 18-46-0 + ជីលេខ 46-0-0 + ជីលេខ 15-15-15 2.ក្រុមហ៊ុនរិទ្ធិ ចាន់វត្តី បានចំនួន 3សំណាក៖ + ជីលេខ 46-0-0 + ជីលេខ 30-0-0 + ជីលេខ 21-4-21 3.ក្រុមហ៊ុន ហ្វាយអ៉ីង ហស អាយស៉ីភី ហ្វើតធីឡាយហ្ស បានចំនួន 7សំណាក៖ + ជីលេខ 18-46-0(សញ្ញាសេះហោះ) + ជីលេខ 27-12-6(សញ្ញាសេះហោះ) + ជីលេខ 15-15-15(សញ្ញាសេះហោះ) + ជីលេខ 18-46-0(សញ្ញា iCP) + ជីលេខ 46-0-0(សញ្ញា iCP) + ជីលេខ 0-0-60(សញ្ញា iCP) + ជីលេខ 15-15-15(សញ្ញា iCP)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម