ព្រឹកថ្ងៃសុក្រ ៣រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិម្ម រក្ខាប្រមាញ់ និងនេសាទ បានរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អំពីលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ស្តីពីការគ្រប់គ្រងមន្រ្តីរាជការ ដែលមានសមាសភាពចូលរួមមកពីនាយខណ្ឌរដ្ឋបាលព្រៃឈើ, ខណ្ឌរដ្ឋបាលជលផល ប្រធានការិយាល័យចំណុះមន្ទីរ សរុប ៣៩នាក់ (ស្រ្តី ១៧នាក់) ដែលបានគាំទ្រដោយ ថវិកាកម្មវិធីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម