ថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកប្រធានមន្ទីរ និងសហការី ដែលមាន លោកអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រី ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យ គ្រឿងយន្តកសិកម្ម សហការជាមួយ អាជ្ញាធរ ភូមិ និង ឃុំ ចំណោម បានចូលរួមកម្មវិធី ការផ្សព្វផ្សាយ និងចែកថ្នាំកំចាត់ស្មៅ របស់ក្រុមហ៊ុន យូ.ធី.ក្រប (U-T CROP) ដែលរៀបចំនៅ ចំនុច ប្រឡាយព្រែក ស្ថិតក្នុង ឃុំចំណោម ដល់កសិករដែលទទួលរងប៉ះពាល់ និង ខូចខាត ដោយគ្រោះទឹកជំនន់ ក្នុងឆ្នាំ ២០២២ ដែលមានកសិករក្នុងតំបន់ចូលរួមប្រមាណ ១០០ នាក់ ។មានមតិក្នុងពិធីសំណេះសំណាល និងចែកថ្នាំកំចាត់ស្មៅ លោកប្រធានមន្ទីរ បានបានលើកឡើងអំពី ចំនុចសំខាន់ៗ អំពី ការដាំដុះដំណាំស្រូវ, បញ្ហាផ្សេងៗ និងការវិភាគ សេដ្ឋកិច្ច ព្រមទាំងទីផ្សារ ជាពិសេសការកាត់បន្ថយថ្លៃដើម នៃការចំណាយ ។ លោកប្រធានក៏បានថ្លៃងអំណរគុណ ចំពោះក្រុមហ៊ុន ដែលមានបញ្ជិការត្រឹមត្រូវ នៅក្រសួងកសិកម្ម និង ដែលបានផ្តល់ថ្នាំកំចាត់ស្មៅ លើដំណាំស្រូវ ដែលប្រជាកសិករក្នុងតំបន់ កំពុងស្តារឡើងវិញ ។ លោកប្រធានមន្ទីរក៍បានផ្តាំផ្ញើ ដល់កសិករឲ្យ យកចិត្តទុកដាក់ ថែទាំស្រូវឲ្យបានល្អ និងប្រើប្រាស់ថ្នាំកសិកម្ម តាមបច្ចេកទេស ។ គួរបញ្ជាក់ផងដែរ ការដាំដុះស្រូវ លើផ្ទៃដីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន សម្រាប់ស្តារឡើងវិញ ក្នុងស្រុកមង្គលបូរី ចំនួន ៣ ៩៧០ ហិកតា បានស្តាររួចរាល់ហើយ គិតមកដល់បច្ចប្បន្ននេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម