បងប្អូនប្រជាពលរដ្ឋបានសម្តែងសេចក្តីអំណរ និងសប្បាយរីករាយ បន្ទាប់ពីទទួលបានតម្លៃស្រូវសមរម្យ ពេលមានអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា
ចេញ​ផ្សាយ ០២ ធ្នូ ២០២២
1,271

ថ្ងៃ ព្រហស្បត្តិ៍ ៨ កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី  ១ ខែធ្នូ  ឆ្នាំ  ២០២២    ប្រតិភូក្រសួងកសិកម្ម   ដែលដឹកនាំដោយ  ឯកឧត្តម  ឃី  កុសល់  អនុរដ្ឋលេខាធិការ  ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  អមដំណើរដោយលោក  យី  ប៊ុនហាក់  អនុប្រធាននាយកដ្ឋានដំណាំស្រូវ  នៃអគ្គនាយកដ្ឋានកសិកម្ម  និងក្រុមការងារ   លោក រុន  សុផាន់ណារ៉ា   និង  លោក  សាន  វួន    អនុប្រធានមន្ទីរ  រួមជាមួយ លោក  ជៀម  ប៉េអីន  អនុប្រធានការិយាល័យ  នីតិកម្មកសិកម្ម  និង  លោក  អៀង  ថងអ៊ុន  មន្ត្រីការិយាល័ ក្សេត្រសាស្ត្រ  និង ផលិតភាពកសិកម្ម  បានចុះជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលបាន ប្រមូលផល និងបានលក់ស្រូវទៅឈ្មួញក្នុងតម្លៃដែលបានកំណត់កន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ  ។ គណៈប្រតិភូ  បានចុះទៅទីតាំងចំនួន  ៤  កន្លែង មាន  សាលាឃុំទ្រាស  ស្រុកស្វាយចេក,  ឃុំថ្មពួក  ស្រុកថ្មពួក,  ភូមិស្វាយស  ឃុំពន្លៃ  ស្រុកភ្នំស្រុក  និង  សាលាឃុំ  ឈ្នួរមានជ័យ  ស្រុកព្រះនេត្រ     ។ ក្នុងកិច្ចសំណេះសំណាលនោះ  ឯកឧត្តម   អនុរដ្ឋលេខាធិការ  បានសម្តែងការអរគុណ  ចំពោះវត្តមាន បងប្អូនកសិករ  និងបានសាកសួរអំពី  ទឹកចិត្ត  និងអារម្មណ៍  ពេលលក់ស្រូវបានតម្លៃសមរម្យ  ក្រោយពេល មានអន្តរាគមន៍របស់រាជរដ្ឋាភិបាល   ក្រសួងកសិកម្ម  ធនាគារ  អភិវឌ្ឍន៍ ជនបទ  និងកសិកម្ម  អាជ្ញាធរគ្រប់លំដាប់ថ្នាក់  និង  ក្រុមហ៊ុនទិញស្រូវ  ក្នុងកំឡុងពេលស្រូវក្រអូប  មានការធ្លាក់ថ្លៃ  រហូតទទួលបានតម្លៃ ដែលអាចទទួលយកបាន  ។ បងប្អូនប្រជាពលរដ្ឋបានសម្តែងសេចក្តីអំណរ  និងសប្បាយរីករាយ  និងពេញចិត្តជាខ្លាំង និងសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល ដែលបានអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងមានសំណូមពរ  សុំឲ្យការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម  ការផ្តល់ពូជស្រូវសុទ្ធ  និងធ្វេីយ៉ាងណា  ឲ្យមានអន្តរាគមន៍ ដូចពេលនេះ  នៅឆ្នាំក្រោយៗ  ទៀត  ។ ឯកឧត្តម ប្រធានប្រតិភូ  បានទទួលយកសំណូមពរ   និងរាយការណ៍ជូន  ឯកឧត្តម រដ្ឋមន្រ្តី បន្តទៀត  ។

ចំនួនអ្នកចូលទស្សនា
Flag Counter