កម្មវីធី ASPIRE-AT ថ្នាក់ខេត្ត បានប្រគល់ស្លាកសហគមន៍ និងសៀវភៅដល់សហគមន៍កសិកម្ម "ភូមិបីខាងកើត"
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៤
4,319

ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព .ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី  ASPIRE-AT ថ្នាក់ខេត្ត រួមជាមួយ លោក ឈុន សុមេធោឡា ទីប្រឹក្សាកម្មវីធីថ្នាក់ខេត្ត បានប្រគល់ស្លាកសហគមន៍ និងសៀវភៅសហគមន៍ ដែលបានបង្កេីតថ្មី   ចំនួន១ សហគមន៍កសិកម្ម "ភូមិបីខាងកើត"  នៅសង្កាត់ម្កាក់  ក្រុងសិរីសោភ័ណ និងបានចុះជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម "ប្រាសាទបន្ទាយឆ្មារ" ពិភាក្សាអំពីផែនការអាជីវកម្ម និងឥណទាន ដែលត្រូវការ ស្របតាមការណែនាំ របស់លេខាធិការដ្ឋាន សម្រាប់ឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួន ១២នាក់ (ស្រី២) ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter