ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបើកវគ្គពង្រឹងសមត្ថភាពស្តីពីគោលការណ៍ណែនាំវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម និងបទដ្ឋានគតិយុត្តិថ្មីៗ ដល់អាជីវករលក់ថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាព លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មានអាជីវករ ចូលរួមសរុប ៥០នាក់ ស្រ្តី ១១ នាក់ នៅមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត គម្រោងថវិកាកម្មវិធីជុំ១ ឆ្នាំ២០២៤ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម