ពេលរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំតម្រង់ទិស និងធ្វើការណែនាំមន្រ្តីកសិកម្មឃុំ ដែលទើបប្រលងជាប់ ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ,មន្រ្តីកសិកម្មឃុំ មន្រ្តីគម្រោង PCRL សរុប ៣៥ នាក់ ក្នុងនោះ ស្រី ៩ នាក់ ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម មានប្រសាសន៍រំលឹក អំពីតួនាទី និងភារកិច្ច របស់មន្ត្រីកសិកម្មឃុំ ព្រមទាំងណែនាំ ពីការងារជាក់ស្តែងនៅតាមមូលដ្ឋានឃុំ ដែលមន្ត្រីកសិកម្មឃុំ ត្រូវចូលរួមអនុវត្តគម្រោង ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (Promoting Climate-Resilient Livelihoods in Rice-Based Communities in the Tonle Sap Region-PCRL) ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម