នារសៀលថ្ងៃ ព្រហស្បត្តិ៍ ១២ រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មានរៀបចំ ពិធីសំណេះសំណាល ក្នុងទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធ សេរីភាព របស់ស្រ្ដី និងក្មេងស្រី និងឆ្លុះបញ្ជាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ “ ស្រ្តី និងក្មេងស្រ្តី ក្នុងបរិវត្តកម្មឌីជីផល ” ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជានារី ក្រោមអធិបតីភាព លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរ និងមានការចូលរួម ពី លោក លោកស្រី អនុប្រធានមន្ទីរ នាយរងខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ ជាច្រើនរូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម