ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នៅស្ថានីយ៍កសិកម្ម កងវ៉ា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មានរៀបចំពិធី ទិវាប្រមូលផល ពិសោធន៍ស្រាវជ្រាវ ពូជដំឡូងមីធន់នឹងជម្ងឺ នៃគម្រោង “ដំណោះស្រាយប្រកបដោយចីរភាពលើជំងឺដំណាំដំឡូងមី នៅតំបន់អាស៊ីអាគ្នេយ៍” ដែលសហការរៀបចំដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ជាមួយអង្គការ CIAT និងនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាព លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ Dr. Imran Malik នាយកគម្រោង នៃអង្គការ CIAT និងមានការចូលរួម ពី លោក សុក សុភារិទ្ធ តំណាងអង្គការ CIAT ប្រចាំប្រទេសកម្ពុជា តំណាងនាយកដ្ឋានដំណាំ ឧស្សាហកម្ម លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រី តំណាង កម្មវិធី គម្រោង ដៃគូអភិវឌ្ឍន៍ ដូចជា ASPIRE-AT, AIMS, Nurture, PCRL វិស័យឯកជន ដែលធ្វើការលើការងារដំឡូងមី សហគមន៍កសិកម្ម កសិករ មន្ត្រីកសិកម្មខេត្ត ស្រុក និងមន្ត្រីកសិកម្មឃុំ សរុបចំនួន ៦៥ នាក់ ។ គោលបំណងនៃទិវាចម្ការ គឺ ១) បង្ហាញលទ្ធផលនៃការពិសោធន៍ប្រៀបធៀបពូជដំឡូងមីធន់ជំងឺម៉ូសាអ៊ិក នៅតំបន់ដាំដុះក្នុងខេត្ត ២)ជ្រើសរើសពូជពូជ មានភាពធន់ទ្រាំ នឹងជម្ងឺសម្រាប់ពង្រីកបន្ត និង ៣) ពិភាក្សា និងរៀបចំយុទ្ធសាស្ត្រ ធ្វើឲ្យប្រសើរឡើង ផលិតកម្មដំឡូងមី ប្រកបដោយនិរន្តភាព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម