ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគម្រោងនើឆ័រ (Nurture) នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ អង្គការហេក្សកម្ពុជា (HEKS Cambodia) និងអង្គការការីតាសស្វីស (Caritas-Swiss) ជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និង
ចេញ​ផ្សាយ ០៤ មិថុនា ២០២៤
187

នៅព្រឹកថ្ងៃអង្គារ  ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០២៤ 

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានសម្របសម្រួលរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងគម្រោងនើឆ័រ នៃអង្គការហេក្សប្រចាំប្រទេសកម្ពុជា ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ (អនុវត្តកម្មវិធីកសិកម្មបន្សាំនិងការប្រែប្រួលអាកាសធាតុ)  និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ (អនុវត្តសកម្មភាពអភិបាលកិច្ចទឹក) សម្រាប់ឆ្នាំ ២០២៤ (ឆ្នាំទី២)។

គោលបំណងគម្រោងៈ កសិករខ្នាតតូច និងសហគមន៍ដែលងាយរងគ្រោះកើនប្រាក់ចំណូល តាមរយៈការអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ។

លទ្ធផលរំពឹងទុក: សមាជិកក្រុមអ្នកផលិតសហគមន៍កសិកម្មមានចំណេះដឹង និងអនុវត្តបច្ចេកទេសកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងបង្កើនការផ្គត់ផ្គង់ផលិតផលទីផ្សារ។ 

គម្រោងនើឆ័រអនុវត្តរយៈពេល ៨ឆ្នាំ ដែលអនុវត្តនៅខេត្តគោលដៅចំនួន ៤គឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង  ក្នុងនោះចែកចេញជា ២ដំណាក់កាលគឺ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២៣-២០២៦ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៧-២០៣០ ។ 
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ មានការចូលរួមជាអធិបតីភាព ពី លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ឡាយ សុធី អនុប្រធានមន្ទីរ តំណាង លោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត លោក វីនហ្រី្វដ ស៊ុស ( Winfried Suess) ប្រធានគម្រោង នើរឆ័រ និងមានការចូលរួមពី លោក អនុប្រធានមន្ទីរ កសិកម្ម និងមន្ត្រីអនុវត្តគម្រោង មន្ទីរកសិកម្មខេត្ត មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ត្រីគម្រោង នើឆ័រ សរុប ចំនួន ២៧ រូប (ស្រី ១០ ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter