ចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងអុតក្តាមគោ ចាក់បានគោសរុបចំនួន ១៣២០កម្រិត (ក្នុងនោះសារទឹកបាន ៦៦០កម្រិត)
ចេញ​ផ្សាយ ០៦ កក្កដា ២០២៤
66

ថ្ងៃសុក្រ ១៤រោចខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយលោក ផាច លីត អនុប្រធានការិយាល័យការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ អាជ្ញាធរឃុំសិង្ហ មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងអុតក្តាមគោ-ក្របីជូនសត្វចិញ្ចឹមរបស់កសិកររស់នៅភូមិកណ្តាល ភូមិពង្រ និងភូមិត្នោត ឃុំសិង្ហ ស្រុកអូរជ្រៅ ដែលចាក់បានគោសរុបចំនួន ១៣២០កម្រិត (ក្នុងនោះសារទឹកបាន ៦៦០កម្រិត) ដែលសកម្មភាពនេះ បានបិទបញ្ចប់លើការចុះចាក់វ៉ាក់សាំងសារទឹក-អុតក្តាមទូទាំងឃុំសឹង្ហ ។  ទិសដៅបន្ត ចុះជួបអាជ្ញាធរឃុំកូប ដើម្បីរៀបចំបើកយុទ្ធនាការនាសប្តាហ៍ក្រោយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter