ចុះអធិការកិច្ច ដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម
ចេញ​ផ្សាយ ០៦ កក្កដា ២០២៤
57

ថ្ងៃសុក្រ ១៤រោចខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ លោក ជាម ប៉េអុីន អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំសហការី ចុះអធិការកិច្ច ដេប៉ូលក់ជីកសិកម្ម និងថ្នាំកសិកម្ម នៅស្រុកថ្មពួក ឃុំបន្ទាយឆ្មារ បានណែនាំផ្ទាល់មាត់អោយអាជីវករលក់ថ្នាំកសិកម្ម និងជីកសិកម្ម  ការដាក់តាំងលក់អោយបានត្រឹមត្រូវ និងទិញជីកសិកម្ម និងថ្នាំកសិកម្មយកមកលក់មានគុណភាពត្រឹមត្រូវតាមលេខលើសំបកវេចខ្ចប់ ហាមលក់ថ្នាំកសិកម្ម និងជីកសិកម្មល្មើសច្បាប់។ណែនាំអាជីវករលក់ថ្នាំកសិកម្មនិងជីកសិកម្មអោយមកដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវះនៅអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត ។ បានធ្វើកំណត់ហេតុត្រួតពិនិត្យ ០៩ដេប៉ូ ។ - ជាលទ្ធផលបានចំនួន ០៩ដេប៉ូ  ។ ពុំមានបទល្មើសទេ ។

ចំនួនអ្នកចូលទស្សនា
Flag Counter