ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាម
ចេញ​ផ្សាយ ១១ កក្កដា ២០២៤
41

ថ្ងៃពុធ ៥កើតខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយក្រុមការអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយលោក ឃួន ម៉េងឡុង អនុប្រធានការិយាល័យ ផ្សព្វផ្សាយបច្ចេកទេស និងសហការី, លោក ផាច លីត អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ លោក ម៉ាក សុខឿន មេឃុំកូប មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមជូនសត្វចិញ្ចឹមរបស់កសិកររស់នៅភូមិអូរជ្រៅ ដែលចាក់បានគោចំនួន ៣៨៤កម្រិត (សារទឹកបាន ១៩២កម្រិត) ។  ទិសដៅបន្តចុះចាក់រហូតគ្រប់ចំនួនសត្វគោក្របីទូទាំងឃុំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter