ចេញផ្សាយ ១៨ កក្កដា ២០២៤
49
ថ្ងៃពុធ ១២កើតខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មានការបើកវគ្គផ្សព្វផ្សាយស្តីពី សហគមន៍កសិកម្មទំនើប និងច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ។ សិក្ខាកាមចូលរួមមកពី:
- អភិបាលនៃគណៈអភិបាលរងក្រុងសិរីសោភ័ណ្ឌព្រមទាំងចៅសង្កាត់ទាំងអស់។
- អភិបាលរងស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកមង្គលបូរី ព្រមទាំងលោកមេឃុំ ឬតំណាងតាមបណ្តាស្រុកដែលមានអ្នកចូលរួម មានចំនួន ៣៤នាក់ ស្រី ០៣នាក់។
+គោលបំណង៖
- ដើម្បីអោយ រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ បានយល់ច្បាស់ពីសហគមន៍កសិកម្មទំនើប និងច្បាប់ស្តីពីសហគមន៍កសិកម្ម
- ដើម្បីជួយគាំទ្រដល់សហគមន៍កសិកម្ម នៅតាមមូលដ្ឋានរបស់ខ្លួនស្របតាមគោល នយោបាយទី៦ និងទី៧ របស់រាជរដ្ឋាភិបាល។