ថ្ងៃសុក្រ ១៤កើតខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំដោយលោក ស៊ា វិសាលរដ្ឋ អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ-គណនេយ្យ និងសហប្រតិបត្តិការ និងជាអនុប្រធានក្រុមការងារចុះជួយឃុំគុត្តសត, រដ្ឋបាលស្រុកអូរជ្រៅ, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក, អាជ្ញាធរឃុំគុត្តសត, ភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំផ្សព្វផ្សាយពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វជូនប្រជាកសិករសរុប ២២នាក់ (ស្រ្តី ០៦នាក់) និងបន្តចុះចាក់វ៉ាក់សាំងសារទឹក អុតក្តាមគោ ជូនសត្វរបស់ប្រជាកសិករនៅភូមិគុត្តសត បានសរុប ៤៤៤កម្រិត (សារទឹកចំនួន ២២២កម្រិត) ។ សូមបញ្ជាក់ថា ការចុះចាក់វ៉ាក់សាំងសារទឹក-អុតក្តាមគោក្របី នៅទូទាំងស្រុកអូរជ្រៅ បានបញ្ចប់ត្រឹមភូមិគុត្តសតនេះ ដោយក្នុងនោះចាក់បានសត្វ ១១ ៧៥២ក្បាល ស្មើនឹង ៨៤,៦៤% នៃចំនួនសត្វគោក្របីសរុបទូទាំងស្រុក ១៣ ៨៨៥ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម