ថ្ងៃអង្គារ ៣រោចខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យផលិតកម្ម និង បសុព្យាបាល រួមដំណើរជាមួយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណើរគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួង បានចុះពិនិត្យការងារផលិតកម្មសត្វក្នុងខេត្តដោយចាប់ពីរសៀលថ្ងៃទី២២ រហូតដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយក្នុងនោះគណៈប្រតិភូបានចុះពិនិត្យជាក់ស្តែងតាមទីតាំងដូចខាងក្រោម៖
-កសិដ្ឋានចិញ្ចឹមគោភ្នំព្រះ មានទីតាំងស្ថិតក្នុងភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ដែលចិញ្ចឹមគោជិត ៤០០ក្បាល និងកំពុងចងក្រងជាសហគមន៍គោបែបទំនើប
-ក្រុមហ៊ុននាំចូលគោឆ្លងកាត់ពីប្រទេសថៃឆ្ពោះទៅប្រទេសវៀតណាម ដែលមានពីរទីតាំងស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
-កន្លែងចិញ្ចឹមគោជាលក្ខណៈគ្រួសាររបស់កសិករឈ្មោះ ស្រៀន កំសត់ មានទីតាំងស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
-សត្តឃាតដ្ឋានរបស់លោក ខូយ ប្រការ ក្រុងប៉ោយប៉ែត
-សត្តឃាតដ្ឋានរបស់លោក ថូ គឹមស្រ៊ាង ក្រុងសិរីសោភ័ណ
-ជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ, ការិយាល័យផលិតកម្ម និងបសុព្យាបាល, ការិយាល័យអភិវឌ្ឍសហគមន៍ និងការិយាល័យកសិឧស្សាហកម្ម ដែលជាការិយាល័យពាក់ព័ន្ធចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (បិទកម្មវិធី) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម