ចុះពិនិត្យមើលស្ថានភាពនៃការដាំដុះដំណាំបន្លែរបស់សហគមន៍បន្លែសុវត្ថិភាពរុងរឿង
ចេញ​ផ្សាយ ២៤ កក្កដា ២០២៤
50

ថ្ងៃអង្គារ ៣រោចខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក សាន វួន អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម រួមជាមួយលោក ឈុន ថាវី ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានអមដំណើរ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិកា ចុះពិនិត្យមើលស្ថានភាពនៃការដាំដុះដំណាំបន្លែរបស់សហគមន៍បន្លែសុវត្ថិភាពរុងរឿងនៅភូមិស្រែព្រៃ និងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី បានសិក្សាពីបញ្ហាជួបប្រទះរបស់កសិករ និងកត្តាជម្រុញការដាំដុះបានជោគជ័យ។ ឯកឧត្តមបានផ្ដល់អនុសាសន៍បន្ថែមដល់កសិករនូវវិធីសាស្ត្រដើម្បីបន្សាំនិងអាកាសធាតុ និងសត្វល្អិត ដែលកើតឡើងលើដំណាំបន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter